Covid-19

កូវីដ១៩៖ ខេត្តកំពង់ស្ពឺ រកឃើញករណីឆ្លងថ្មី ៦៧នាក់ ជាសះស្បើយ១៣នាក់ និងស្លាប់៣នាក់

ភ្នំពេញ​៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ ខែសីហា​ ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន៦៧នាក់ថ្មី ខណៈ​មានករណីជាសះស្បើយ១៣នាក់ និងស្លាប់៣នាក់។ នេះបើយោងតាមហ្វេសប៊ុកលោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១នេះខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩​ សរុបចំនួន៤០១២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣៥៧៧នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៣២២នាក់ ស្លាប់សរុប ៩៦នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top