Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៦៦នាក់ថ្មី ជាសះស្បើយ៨២នាក់ និងស្លាប់៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១  បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៦៦នាក់ថ្មី  ខណៈមានករណីជាសះស្បើយ៨២នាក់ និងស្លាប់៥នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.០២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.២៦៦នាក់ និងកំពុងសម្រាកព្យាបាល៧០៨នាក់ ស្លាប់៥២នាក់៕

To Top