Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញករណី ឆ្លងថ្មី៤១នាក់ និងជាសះស្បើយ៣២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤១នាក់ថ្មី ក្នុងនោះ(៣២ករណី សហគមន៍ និង០៩ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៣២នាក់បន្ថែមទៀត នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៨៤៦ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៤៥៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣៩២ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩២៨ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៩១០ នាក់ និងស្លាប់ចំនួន ០៨នាក់។

To Top