Covid-19

កូវីដ១៩៖ ខេត្តព្រៃវែង រកឃើញករណីឆ្លងថ្មី៧៩នាក់ ជាសះស្បើយ៣៣នាក់ និងស្លាប់៤នាក់

ភ្នំពេញ៖រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៣៣នាក់ និងស្លាប់ចំនួន ៤នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ ។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន ​៧នាក់
២- ស្រុកព្រះសេ្ដច ចំនួន ​១៩ នាក់
៣-ស្រុកកំចាយមារ ចំនួន ១២នាក់
៤-ស្រុកពាមជរ ចំនួន ​១១នាក់
៥- ស្រុកកំពង់ត្របែក ចំនួន ៩នាក់
៦- ស្រុកមេសាង ចំនួន​ ៦នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៨- ស្រុកពាមរក៍ ចំនួន ៣នាក់
៩- ស្រុកបាភ្នំ ចំនួន ២នាក់
១០- ស្រុកញ្ជ្រៀច ចំនួន ២នាក់
១១-ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
១២-ស្រុកពារាំង ចំនួន ១នាក់
១៣-ស្រុកពោធិ៍រៀង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧៩នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៤៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២៤៥នាក់ និងកំពុងសម្រាកព្យាបាល១.១៤៣នាក់ ស្លាប់៨០នាក៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top