ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីឯក តូ ឡឹម រដ្ឋមន្ដ្រីក្រសួង នគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ បានបើកកិច្ចប្រជុំពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការ បំពេញបន្ថែមឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ៕




