Covid-19

អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន១៦៥នាក់ និងជាសះស្បើយ៩នាក់

ភ្នំពេញ៖ រដ្ឋបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៦៥នាក់ថ្មី និងមានករណី អ្នកជាសះស្បើយ៩នាក់ ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយ អ្នកដទៃដាច់ខាត។

ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងដែលស្នាក់នៅ និងរាយការណ៍ ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនង តាមទូរស័ព្ទលេខ 012 724 042/012 947 779 ។

To Top