បន្ទាយមានជ័យ : យុវជនស្តារនីតិសម្បទា បន្សាបសារធាតុញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ចំនួន៦០០នាក់ ស្រី២៤នាក់ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានទទួលការចាក់វ៉ាក់សាំងលើកទីមួយ ។


លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រសាន៍ថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។


ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍ របស់រដ្ឋាភិបាល៣កុំ៣ការពារ ដើម្បីកុំឲ្យមានការរីករាលដាល នៃជំងឺកូវីដ19 និងកូវីដ19 បំប្លែងថ្មី នៅក្នុងសហគមន៍ ៕
