ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន៣៣នាក់ថ្មី និងជាសះស្បើយ១៧នាក់

ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាន ឱ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានបន្តរកឃើញឆ្លងជំងឺកូវីដ១៩ ចំនួន៣៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៧នាក់។ នេះបើតាមការបញ្ជាក់ របស់លោកអភិបាលខេត្ត តាមរយៈគេហទំព័រផ្ទាល់ខ្លួន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.០៧២នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ៣.៦៦២នាក់ និងកំពុងសម្រាកព្យាបាល២៩៧នាក់ ស្លាប់៩៦នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top