Covid-19

អង្គការយូនីសេហ្វ ៖ កម្ពុជា ជាប្រទេសមានអត្រាខ្ពស់ ជាងគេ នៃប្រជាជនពេញវ័យ បានចាក់វ៉ាក់សាំងកូវីដ-១៩ (Video)

ភ្នំពេញ ៖ អង្គការយូនីសេហ្វ បានឲ្យដឹងថា កម្ពុជា ជាប្រទេសមានអត្រាខ្ពស់ជាងគេនៃប្រជាជនពេញវ័យបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩រួច ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដែលកំណត់ដោយ អង្គការសុខភាពពិភពលោក (WHO)។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ អង្គការយូនីសេហ្វ បានបញ្ជាក់ថា «តើអ្នកដឹងទេ? ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រាខ្ពស់ជាងគេ នៃប្រជាជនពេញវ័យ ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩រួច នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលកំណត់ដោយអង្គការសុខភាពពិភពលោក»។

អង្គការយូនីសេហ្វ ក៏បានអះអាងថា កម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេសទាំង១៧នៅលើពិភពលោក ដែលផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គ្រូបង្រៀនមុនគេ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៧,៦០៧,៨៨៤នាក់ ។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១៦លាននាក់ នៃប្រជាជនកម្ពុជា បានចំនួន៤៧.៥៥% ហើយ។

សម្រាប់ចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

To Top
×