ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន១៣៤នាក់ថ្មី និងមានករណីជាសះស្បើយ៨៨នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៨២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.២៣១នាក់ និងកំពុងសម្រាកព្យាបាល១.៥៤៥នាក់ ស្លាប់៤៥នាក់៕








