Covid-19

កូវីដ១៩៖ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មី ៨៧នាក់ ជាសះស្បើយ៥៦នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៨៧នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៥៦នាក់ និងស្លាប់ម្នាកើ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីខេត្តកណ្ដាល។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៦៥៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៣៥១នាក់ និងកំពុងសម្រាកព្យាបាល១.២២១នាក់​និងស្លាប់៨១នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top