ភ្នំពេញ៖ នាយកដ្ឋានអធិការកិច្ច សន្តិសុខសង្គម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នេះបានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ស្ដីពីការបូកសរុបលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដែលប្រព្រឹត្តឡើង តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ក្រោមអធិបតីភាព លោក ម៉េង ហុង អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម។

កិច្ចប្រជុំពិភាក្សានេះ ផ្ដោតលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
១). ការងារអធិការកិច្ច(បញ្ជិកា និងភាគទាន) និងការងារអង្កេត(ហានិភ័យការងារ និងឧត្តរជីវី)
២).លទ្ធផលការងារ ដំណោះស្រាយលើបញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត។
ក្នុងនោះដែរ លោក ម៉េង ហុង បានជំរុញបន្ថែមដល់ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានអធិការកិច្ច សន្តិសុខសង្គម នៅតែបន្ដអនុវត្ដទិសដៅការងារ និងបន្តការងារអធិការកិច្ច សន្តិសុខសង្គម ខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់លាស់ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.។
ជាពិសេសត្រូវបន្ដអនុវត្តនូវវិធាន “៣កុំ ៣ការពារ” ជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមវិធានរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំនៃ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោកប្រធាន-អនុប្រធាននាយកដ្ឋាន លោក/ លោកស្រី ប្រធាន-អនុប្រធាន ការិយាល័យ នៃនាយកដ្ឋានអធិការកិច្ច សន្តិសុខសង្គម៕





