Covid-19

កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី ៤៣នាក់ ជាសះស្បើយ ៣៨នាក់ និងស្លាប់ ៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន ៣៨នាក់ និងស្លាប់៤នាក់។

ក្នុងនោះ ក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស២នាក់ , ស្រុកចំការលើ ១៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ព្រៃឈរ១នាក់, ស្រុកស្រីសន្ធរ៦នាក់ និងមកពីខេត្តត្បូងឃ្មុំ៣នាក់។

ដោយឡែកករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ៤នាក់រួមមាន៖ ១/បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម , ២/ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ នៅភូមិ២២ ឃុំចំការអណ្ដូង ស្រុកចំការលើ , ៣/បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និង៤/បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ នៅភូមិ១៥ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top