ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់៖ គណបក្សយុវជនកម្ពុជា មានតម្លាភាពផ្ទៃក្នុង មិនពុករលួយ និងមិនបក្ខពួកនិយម

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខអះអាងថា គណបក្សរបស់លោក ផ្តល់ភាពម្ចាស់ការដល់ ថ្នាក់ដឹកនាំរួមការងារ និងមានតម្លាភាពផ្ទៃក្នុងបក្ស មិនពុករលួយ មិនបក្ខពួកនិយមឡើយ ។

នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ បានលើកឡើងថា« គណបក្សយុវជនកម្ពុជា ក្រោមការដឹកនាំ របស់លោក គឺបាននិងកំពុង ធ្វើឲ្យយុវជនខ្មែរ ដែលបានចូលរួមធ្វើនយោបាយ ជាមួយនឹងគណបក្សយុវជនកម្ពុជា មានភាពឯករាជ្យម្ចាស់ការលើវាសនា ខ្លួនឯង ព្រមទាំងមាននូវភាពជាអ្នកដឹក នាំប្រកបទៅដោយ សក្តានុពល ក្នុងការកសាងប្រទេសកម្ពុជា ឲ្យមានការរីកចំរើនពិតប្រាកដ»។

លោក ពេជ្រ ស្រស់ បញ្ជាក់ថា «ដូច្នេះបើបងប្អូន ជនរួមជាតិ ឬយុវជនខ្មែរមាននូវ បំណងចង់ធ្វើនយោបាយ បងប្អូនអាចជ្រើសរើសគណបក្ស យុវជនកម្ពុជា គឺមិនខុសនោះឡើយ ដោយសារតែការដឹកនាំ របស់លោក ផ្តល់ភាពម្ចាស់ការដល់ថ្នាក់ដឹក នាំរួមការងារ និងមានតម្លាភាពផ្ទៃក្នុងបក្ស មិនពុករលួយ មិនបក្ខពួកនិយមឡើយ គឺឈរលើគោលការណ៍ ឆន្ទៈសមត្ថភាពនិងលទ្ធភាព របស់សមាជិក ក្រុមការងាររៀងៗខ្លួន»៕

To Top