ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន១០៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ១១១នាក់ និងស្លាប់២នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៩២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៣៤២នាក់ កំពុងសម្រាកព្យាបាល១.៥៤០នាក់ និងស្លាប់៤៧នាក់៕








