ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៨នាក់ថ្មី ក្នុងនោះ (៤១ករណី សហគមន៍ និង៣៧ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៥០ នាក់បន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.១៤៩ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.២២៩ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៩១០ នាក់ ស្លាប់ចំនួន៩នាក់។



