ព័ត៌មានជាតិ

យប់ថ្ងៃទី៥! ឃាត់អ្នកល្មើសបម្រាម ចំនួន៤១៩ករណី ពិន័យជាប្រាក់ ជាង៤០លានរៀល

ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបាន រកឃើញមនុស្ស ៨២៨នាក់ទៀត និងយានយន្ត៣៣០គ្រឿង សរុប៤១៩ករណី និងពិន័យជាប្រាក់ ចំនួន ៤៤,០០០,០០០រៀល ។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៤១៩ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៨២៨ នាក់ (បញ្ជូនទៅតុលាការ) ១៤នាក់
២.ឃាត់យានយន្ត ចំនួន ៣៣០គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ៤៤,០០០,០០០រៀល។

To Top