ភ្នំពេញ៖ រដ្ឋបាលខេត្តកំបង់ចាម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥០នាក់ និងស្លាប់ម្នាក់។
ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១០នាក់ ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០៤នាក់,ស្រុកកោះសូទិន ០៧នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកជើងព្រៃ ០៦នាក់, ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ០៤នាក់, ស្រុកស្ទឹងត្រង់ ០៦នាក់ មកពីរាជធានីភ្នំពេញ ០១នាក់ និងខេត្តកំពង់ធំ ០១នាក់។
ដោយឡែក ករណីស្លាប់ ដោយសារកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរ ឈ្មោះ ហោ សុខណេន អាយុ៣៨ឆ្នាំ រស់នៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕