Covid-19

ខេត្តឧត្ដរមានជ័យ បន្តរកឃើញករណីឆ្លង ជំងឺកូវីដ១៩ ចំនួន ៣៦នាក់ថ្មី និងជាសះស្បើយ ៨១នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ថ្មី ក្នុងនោះ (២៨ករណី សហគមន៍ និង៨ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៨១ នាក់បន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.១៨៥ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.៣១០ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៨៦៦ នាក់ ស្លាប់ចំនួន ៩នាក់។

To Top