Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៤២នាក់ និងជាសះស្បើយ ១៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤២នាក់ថ្មី និងមានករណីជាសះស្បើយ ១៥នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.២៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៣៥៨នាក់ និងកំពុងសម្រាកព្យាបាល៨១២នាក់ ស្លាប់៦១នាក់៕

To Top