ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៩៤នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិត មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥១៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៧៩៥នាក់ ស្លាប់៥៩នាក់ និង២៣២៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕








