ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧០នាក់ថ្មី ខណៈមានករណីជាសះស្បើយ២៣នាក់ និង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.០៩៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៥១៥នាក់ និងកំពុងសម្រាកព្យាបាល១.៥៣០នាក់ ស្លាប់៤៨នាក់៕