Covid-19

កុំភ្លេចខ្លួន! រកឃើញទីតាំងចំនួន៦ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ពាក់ព័ន្ធមេរោគកូវីដ១៩

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុងការងារ បានរកឃើញទីតាំងចំនួន៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩។

ក្នុងនោះរួមមាន៖

១/ ហាងលក់ នំគ្រួកជប៉ុន សាខាបាក់ទូក ដែលមានទីតាំងស្ថិតនៅជិត ផ្សារសេរីភាព សង្កាត់វាលវង់ ខណ្ឌ៧មករា អ្នកជំងឺ កូវីដ១៩ចំនួន៤នាក់ គឹជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃ ដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

២/ ហាង វណ្ណា តាគូយ៉ាគិ និងស៊ូស៊ី ដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន អ្នកជំងឺ កូវីដ១៩ បានចូលទៅកាន់ទីតាំងខាងលើនេះ ដើម្បីបើកប្រាក់ខែ។សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៣/ ហាងកាហ្វេ យូរូ (EURO COFFEE) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩២ ផ្លូវ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន អ្នកជំងឺកូវីដ១៩ ) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖០០ ព្រឹក ដល់ ០៥៖១៥ ល្ងាច សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៤/ ហាងលក់កង់ កង់ហោះ ២ ដែលមានទីតាំងស្ថិតនៅ ផ្លូវ៥១ កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ទីតាំងខាងលើ ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៥/ហាងលក់កុំព្យូទ័រ អាណាណា (ANANA Computer) ដែលមានទីតាំងស្ថិតនៅ ទល់មុខសាលាចតុមុខ ផ្ទះលេខ៩៥ ផ្លូវព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ អ្នកជំងឺ កូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ទីតាំងខាងលើ ចាប់ពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖៣០ ដល់ ០៩៖៤០ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៦/ ផ្សារទំនើប Global House ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ អ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ
ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨៖៥០ ដល់ ១៩៖០០ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

To Top