Covid-19

ខេត្តព្រៃវែង បន្តរកឃើញករណីឆ្លង ជំងឺកូវីដ១៩ ចំនួន៥៥នាក់ថ្មី និងជាសះស្បើយ៧៨នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥៥នាក់ថ្មី និងជាសះស្បើយចំនួន ៧៨នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៨៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៥៧៣នាក់ និងកំពុងសម្រាកព្យាបាល១.២០៣នាក់ ស្លាប់៨៤នាក់៕

To Top