ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសស្វែងរក អ្នកដឹងពីកន្លែង នៃរូបថតមួយសន្លឹក ដែលមិនធ្លាប់បានឃើញ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសស្វែងរក អ្នកដែលបានដឹងពីទីកន្លែង នៃរូបថតមួយសន្លឹក ដែលសម្ដេចមិនធ្លាប់បានឃើញ។

នៅលើគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមកនេះ ខ្ញុំទទួល បានរូបថតរបស់ខ្ញុំមួយសន្លឹក តែខ្ញុំមិនច្បាស់ថារូបថតនេះថតនៅឯណា និង ក្នុងឆ្នាំណា? ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ខ្ញុំធ្វើដំណើរទៅតាមមូលដ្ឋាន ជាច្រើន តែខ្ញុំបែរជាមិន ដែលបានឃើញ រូបថតមួយសន្លឹក នេះទៅវិញ»។

សម្ដេចបញ្ជាក់ថា «ខ្ញុំសូមបងប្អូនដែលបានថតរូបនេះ ឬបានដឹងអំពីរូបថតនេះ សូមជួយប្រាប់ខ្ញុំតាមរយៈ ចូលមករ៉ាយរ៉ាប់ ក្នុងហ្វេសប៊ុកនេះតែម្តង។ ខ្ញុំសូមអរគុណទុកជាមុន»៕

To Top