Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៥២នាក់ ជាសះស្បើយ៥៥នាក់ និងស្លាប់៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៥២នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥៥នាក់ និងស្លាប់៥នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.២៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៤១៣នាក់ និងកំពុងសម្រាកព្យាបាល៨០៤នាក់ ស្លាប់៦៦នាក់៕

To Top