Covid-19

ខេត្តឧត្ដរមានជ័យ បន្តរកឃើញករណី ឆ្លងជំងឺកូវីដ១៩ ចំនួន៤៥នាក់ថ្មី និងជាសះស្បើយ៤០នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន៤០នាក់ បន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.២៣០ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.៣៥០ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៨៧១ នាក់ ស្លាប់ចំនួន៩នាក់៕

To Top