ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន ១,៨៥៣នាក់ និងយានយន្តចំនួន ១,០៤៨គ្រឿង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ២៧,១០០,០០០រៀល សរុប១១៦៥ ករណី។
យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១១៦៥ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ១,៨៥៣នាក់ (បញ្ជូនទៅតុលាការ) ០២នាក់
២.ឃាត់យានយន្ត ចំនួន ១,០៤៨គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ២៧,១០០,០០០រៀល។