Covid-19

កូវីដ១៩៖ រកឃើញករណីឆ្លងថ្មី៥៥៦នាក់ ជាសះស្បើយ៧៥០នាក់ និងស្លាប់២៥នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៥៦នាក់ថ្មី ខណៈមានករណីជាសះស្បើយជាសះស្បើយ ៧៥០ នាក់ និងស្លាប់២៥ នាក់។

ក្នុងនោះជា ករណីឆ្លងសហគមន៍ ៤០២ នាក់ និង អ្នកដំណើរពីបរទេស ១៥៤ នាក់។

សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨១.៨៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៥.៤៩៥នាក់ និងស្លាប់១.៥៦២នាក់៕

To Top