Covid-19

កូវីដ១៩៖ ខេត្តកំពង់ស្ពឺ រកឃើញករណីឆ្លងថ្មី ១១នាក់ ជាសះស្បើយ ២០នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន១១នាក់ថ្មី និងមានករណីជាសះស្បើយ២០នាក់ និងស្លាប់ម្នាក់។

គួសបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ រកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.១៣២ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣.៨១៣នាក់ និងកំពុងសម្រាកព្យាបាល២០៣នាក់ ស្លាប់៩៩នាក់៕

To Top