Covid-19

ខេត្តឧត្ដរមានជ័យ បន្តរកឃើញករណី ឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់ថ្មី និងជាសះស្បើយ ១០នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩  ចំនួន៣២នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១០នាក់ បន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.២៦២ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.៣៦០ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៨៩៣ នាក់ ស្លាប់ចំនួន៩នាក់៕

To Top