ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ថ្មី ជាសះស្បើយចំនួន ៥៥នាក់ និងស្លាប់ម្នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥២នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែក ស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៩១២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៦៤៨នាក់ និងកំពុងសម្រាកព្យាបាល១.១៧៩នាក់ ស្លាប់៨៥នាក់៕