ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៣៩នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤០១នាក់ បានព្យាបាលជាសះស្បើយ ចំនួន២៩៦៥នាក់ ស្លាប់៦២នាក់ និង២៣៧៥នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក។










