ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន១១០នាក់ថ្មី និងមានករណីស្លាប់២នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៤៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៤១៤នាក់ និងកំពុងសម្រាកព្យាបាល៩៥៨នាក់ ស្លាប់៧០នាក់៕







