ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង លោក ផន ផល្លា អនុប្រធានគណបក្ស យុវជនកម្ពុជា ជាទីប្រឹក្សារាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក ផន ផល្លា អនុប្រធាន គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០២១ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ ។

ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានផ្ញើសារអបអរលោក ផន ផល្លា ដែលជាអនុប្រធានលោករបស់ តាមរយៈគេហទំព័រ ហ្វេសប៊ុក ក្នុងន័យដើមទាំងស្រុងថា «សូមអបអរឯកឩត្តម ផន ផល្លា ដែលត្រូវបានព្រះមហាក្សត្រ ប្រោសប្រទាន តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ»

To Top