ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន១០២នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៦នាក់ និងស្លាប់២នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៥៤៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.៤៣០នាក់ និងកំពុងសម្រាកព្យាបាល១.០៤២នាក់ ស្លាប់៧២នាក់៕






