ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៨០នាក់ និងស្លាប់ម្នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤.៤០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៨៦២នាក់ និងកំពុងសម្រាកព្យាបាល១.៤៩១នាក់ ស្លាប់៥២នាក់៕
