ព័ត៌មានជាតិ

មនុស្ស១៣នាក់ ត្រូវបញ្ជួនទៅតុលាការ ក្នុងចំណោមអ្នកល្មើសបម្រាម ជាង៤ពាន់នាក់ នៅយប់ថ្ងៃទី១១

ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៤,១៥៤នាក់ និងយានយន្តចំនួន ៩៩០គ្រឿង បិទអាជីវកម្ម ១ទីតាំង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ២៦,០០០,០០០រៀល សរុប២,០៥៨ ករណី។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ២,០៥៨ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៤,១៥៤នាក់ (បញ្ជូនទៅតុលាការ) ១៣នាក់
២.ឃាត់យានយន្ត ចំនួន ៩៩០គ្រឿង និងបិទអាជីវកម្ម ១ទីតាំង
៣.ពិន័យជាប្រាក់ ចំនួន ២៦,០០០,០០០រៀល៕

To Top