ព័ត៌មានជាតិ

ក្រុមសកម្មប្រយុទ្ធតាលីបង់ ដណ្តើមបានទីស្នាក់ការកណ្តាល កងទ័ពអាហ្វហ្គានីស្ថាន នៅព្រលានយន្តហោះ Kunduz

បរទេស៖ ស្ថានការណ៍សន្តិសុខនៅប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ដោយក្រុមតាលីបង់បានដណ្តើមយក បានខេត្តយ៉ាងតិច ៩ ។ ការវាយលុកកើតឡើងចំពេលមានការបន្តដកទ័ព អាមេរិកនិងកងកម្លាំងចម្រុះចេញពីប្រទេសនេះ។ កងកម្លាំងបរទេសទាំងអស់ក្រៅពីកម្លាំង ទ័ពតួកគីដែលមានកម្លាំង ៥០០ នាក់ត្រូវបានរំពឹងថា នឹងត្រូវបញ្ចប់នៅចុងខែសីហានេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដោយផ្អែកតាមមន្រ្តីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ បានដណ្តើមយកទីស្នាក់ការកណ្តាលកងទ័ព នៅអាកាសយានដ្ឋាន Kunduz ដូច្នេះនេះជាការបញ្ចប់យុទ្ធនាការរបស់ក្រុមជីវពលនៅក្នុងតំបន់។

វីដេអូឃ្លីបដែលមិនត្រូវបានគេសន្មតថាត្រូវបាន ថតនៅព្រលានយន្តហោះ រួមទាំងវីដេអូដែលផ្សាយដោយប៉ុស្តិ៍តេឡេក្រាម របស់ពួកតាលីបង់ បានបង្ហាញពីយុទ្ធជនឈរនៅខាងក្នុង ឬជិតមូលដ្ឋាន ហើយដាក់ឧបករណ៍បំពាក់ជ័យភ័ណ្ឌ រួមទាំង ឧទ្ធម្ភាគចក្រប្រភេទ Mil Mi-24 បំពាក់កាំភ្លើង នៅលើផ្លូវរត់ផងដែរ។

វីដេអូបន្ថែមបង្ហាញពីយុទ្ធជនតាលីបង់ ប្រមូលអាវុធដែលគេសន្មត់ថា ចាប់បានពីការចុះចាញ់របស់កងកម្លាំងអាហ្វហ្កានីស្ថាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top