ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៦នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៧៤នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៧៣៧នាក់ បានព្យាបាលជាសះស្បើយចំនួន៣៦៣៦នាក់ ស្លាប់៦៥នាក់ និង២០៣៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕







