ភ្នំពេញ ៖ មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) នឹងធ្វើការឧបត្ថម្ភ ដល់កម្មវិធីត្រៀមរៀបចំអាជីព ការងារដល់សិស្សនិស្សិត ដែលមានការដឹកនាំដោយអង្គការ Caring for Cambodia គឺជាអង្គការសប្បុរសធម៌ឈានមុខគេ ផ្តល់ការអប់រំឥតគិតថ្លៃ ដល់និស្សិតក្រីក្រចំនួន ៧០០០នាក់ ក្រោយពីការឆ្លង រាតត្បាតត្រឡប់ ទៅរកសភាពធម្មតាវិញ ។
ភាពជាដៃគូ ជាមួយអង្គការ Caring for Cambodia ដែលបានប្រកាសនៅថ្ងៃទិវាយុវជនអន្តរជាតិ ដែលបានគូសបញ្ជាក់ពី របៀបដែលព្រីនស៍ គ្រុប បានចាប់ផ្តើមដំណើរថ្មី នៅគ្រាដ៏សំខាន់មួយ នៅខណៈដែលភាពអត់ការងារ ធ្វើរបស់យុវជន ត្រូវបានគេរំពឹងថា នឹងមានការកើនឡើង ដោយសារតែស្ថានភាពជម្ងឺ រាតត្បាតកូវីត-១៩ នៅកម្ពុជាមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ។ តាមរយៈការគាំទ្រដល់កម្មវិធី ត្រៀមរៀប ចំអាជីពការងារ ព្រីនស៍ គ្រុបបាននឹងកំពុងសម្លឹង មើលការវិនិយោគនៅក្នុងប្រទេសកម្ពុជា នាពេលអនាគត តាមរយៈការផ្តល់ សិទ្ធអំណាច និងផ្ទៀងផ្ទាត់ ដល់វិធីសាស្រ្តតាមស្ថាប័ន ក្នុងការអភិវឌ្ឍយុវជន ។
លោក Jamie Amelio ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ នៃអង្គការ Caring for Cambodia បានមានប្រសាសន៍ថា “ពួកយើងពិត ជាមានសេចក្តីសោមនស្សរីករាយ ក្នុងការធ្វើជាដៃ គូជាមួយ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ពីព្រោះពួកយើង កំពុងតែសម្លឹងរកមើល នូវឱកាសដើម្បីពង្រីក និងលើកកំពស់ កម្មវិធីត្រៀមរៀបចំ អាជីពការងាររបស់យើង” ។
“នៅក្នុងបរិស្ថានថ្មី ដែលបានកំណត់ឡើងនាកំឡុងពេល នៃការឆ្លងរាតត្បាតនៃជម្ងឺកូវីត-១៩ សិស្សនិស្សិតនៅវិទ្យាល័យ និងសាកលវិទ្យាល័យនឹង ត្រូវការការគាំទ្រជាច្រើន ដើម្បីជួយពួកគេឱ្យកសាងនូវគ្រឹះដ៏រឹងមាំ សម្រាប់អនាគតរបស់ពួកគេ ។ អង្គការ Caring for Cambodia ជឿជាក់ថាភាពជាដៃ គូទាំងក្នុងវិស័យសាធារណៈ និងឯកជន ដែលពាក់ព័ន្ធនឹងនិយោជក ដ៏មានសក្តានុពលដូចជាសមាជិក នៃក្រុមហ៊ុនរបស់ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) និងក្រសួងអប់រំយុវជននិងកីឡា នឹងធ្វើឱ្យយើងទទួលបានលទ្ធផល នៃការអប់រំដ៏ល្អប្រសើរ” ។
លោក Cliff Koh អគ្គលេខាធិការរបស់ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានមានប្រសាសន៍ថា “ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ពិតជា គាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏មានឥទ្ធិពលខ្ពស់ ដូចជាកម្មវិធីត្រៀមរៀបចំអាជីព ការងារ របស់អង្គការ Caring for Cambodia នេះ ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលប្រកបដោយការទទួលខុសត្រូវ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពតាមរយៈការអប់រំ ការថែរក្សាសុខភាព និងគំនិតផ្តួចផ្តើម ក្នុងសហគមន៍ យើងសង្ឃឹមថា ការឧបត្ថម្ភដល់កម្មវិធីរៀបចំអាជីព ការងាររបស់អង្គការ Caring for Cambodia នឹងជួយដល់យុវជនកម្ពុជា នៅក្នុងពេលវេលាដ៏សំខាន់មួយ សម្រាប់ជីវិត របស់ពួកគេ”។
លើសពីនេះទៅទៀតកម្មវិធីនេះ ក៏ជួយដល់អតីតនិស្សិត របស់អង្គការ Caring for Cambodia ដែលកំពុងបន្តសិក្សា នៅសាកលវិទ្យាល័យនានាជាមួយ នឹងដំណើរការស្វែង រកការងារ របស់ពួកគេ។ សាលារៀន ដែលមានការគាំទ្រដោយអង្គការ Caring for Cambodia គឺជាសាលាតែមួយគត់ នៅក្នុងប្រទេស ដែលបានរៀបចំ ឱ្យសិស្សនិស្សិត នូវជំនាញ ដែលពួកគេត្រូវការ ដើម្បីជួយពួកគេ ឱ្យមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការងារនៅក្នុងវិស័យ កំពុងមានការរីកចម្រើន នានាដូចជា៖ ទូរគមនាគមន៍ ភស្តុភារ និងអភិរក្ស ។
នៅក្នុងវិស័យអប់រំ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានផ្តល់ការគាំទ្រ ជាប្រចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពិសេសជាងនេះ ទៅទៀត បាននាំយកសិល្បៈ នៃការផលិតនាឡិកាស្វីស មកកាន់ប្រទេសកម្ពុជា ដោយបានបង្កើត សាលាផលិតនាឡិកា ឯករាជ្យដំបូងគេ របស់ប្រទេសកាលពីឆ្នាំមុន ដែលផ្តល់ឱកាសដល់ យុវជនកម្ពុជា ក្នុងការចាប់យកជំនាញហត្ថកម្មថ្មី និងទទួលបាននូវបទពិសោធន៍ ចាំបាច់សំខាន់ៗ ដើម្បីជួយដល់ពួកគេនៅក្នុងទីផ្សារ ការងារនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស ។ សម្ព័ន្ធក្រុមហ៊ុននេះបានធ្វើតាមយុទ្ធសាស្ត្ររួមលើវិស័យបរិស្ថាន សង្គមនិងអភិបាលកិច្ច (ESG) ដែលបានបង្កើតឡើងក្នុង នាមជាសមាជិក នៃក្រុមហ៊ុន រួមជាមួយនឹងការផ្តោត សំខាន់ទៅលើគំនិតផ្តួចផ្តើម នៃវិស័យអប់រំដែលនាំមកនូវផលនារយៈពេលវែង ។
ក្នុងផ្នែកមួយ នៃយុទ្ធសាស្រ្តដ៏លើសលុប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) អ្នកឧកញ៉ា Chen Zhi (陳志公爵) បានឆ្លើយតបទៅនឹងការអំពាវនាវ រកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើង នៃជម្ងឺកូវីត-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ដោយបានប្រកាសពីផែនការបរិច្ចាគថវិកា ចំនួន៣លានដុល្លារ សហរដ្ឋរអាមេរិក ដើម្បីចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំង នឹងជំងឺរាតត្បាតនេះ។ នាដំណាច់ឆ្នាំ ២០២០ នេះ Chen Zhi ក៏បានប្តេជ្ញាចិត្តចូលរួមរ បរិច្ចាគថវិកាចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀតដើម្បីជួយប្រទេសកម្ពុជា ក្នុងកាទិញវ៉ាក់សាំងការពារជម្ងឺកូវីត-១៩ ។
អស់រយៈពេលជាច្រើនឆ្នាំ មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានរៀបចំព្រឹត្តិការណ៍ សប្បុរសធម៌ប្រមាណជាង ២៥០កម្មវិធី និងបានផ្តល់ជំនួយ ជាមូលនិធិ និងសម្ភារៈផ្សេងទៀត ដែលមានតម្លៃប្រមាណជាង ១៤លានដុល្លារសហរដ្ឋអាមេរិច ដែលជួយជាប្រយោជន៍ ជូនប្រជាជនប្រមាណ ៥០០,០០០ នាក់ ។
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) នឹងបន្តគាំទ្រ ដល់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងប្រកាន់ យកវិធីសាស្រ្តរួម មួយក្នុងការគាំទ្រ ដល់ការអប់រំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួម យ៉ាងទៀងទាត់ រួមផ្សំជាមួយនឹង ដំណោះស្រាយ ដ៏ល្អបំផុតក្នុងការស្វែងរកគំនិត ផ្តួចផ្តើមដែលមាន ឥទ្ធិពលយ៉ាងខ្ពស់នានា ដែលនឹងធានា បាននូវវឌ្ឍនភាពប្រក បដោយនិរន្តរភាព និងស្ថិតស្ថេរ ៕