Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញករណីឆ្លងថ្មី ១០៩នាក់ ជាសះស្បើយ៨នាក់ និងស្លាប់៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៨នាក់ និងស្លាប់ចំនួន៤នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៧២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៥៧០នាក់ និងកំពុងសម្រាកព្យាបាល ១.០៧២នាក់ និងស្លាប់៧៨នាក់៕

To Top