ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ផ្ដាំអ្នកធ្វើចត្តាឡីស័ក អនុវត្តកាតព្វកិច្ច ឱ្យបានម៉ឺងម៉ាត់បំផុត ជៀសវាងចម្លងទៅកាន់ក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ដាំផ្ញើរទៅកាន់អ្នកត្រូវធ្វើចត្តាឡីស័ក ជាពិសេស បងប្អូនដែលធ្វើដំណើរត្រឡប់ចូលមកប្រទេសវិញ អនុវត្តកាតព្វកិច្ចរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការពារ ការចម្លងជំងឺកូវីដ-១៩ ទៅកាន់ក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍។

នៅលើគេហទំព័រហ្វេសប៊ុក សម្ដេច ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «សូមបងប្អូនដែលត្រូវ ធ្វើចត្តាឡីស័ក ជាពិសេស បងប្អូនដែលធ្វើដំណើរត្រឡប់ចូលមកប្រទេសវិញ អនុវត្តកាតព្វកិច្ចរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការពារ ការចម្លងជំងឺកូវីដ-១៩ ទៅកាន់ក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍របស់យើងទាំងអស់គ្នា»។

សូមរំលឹកថា ក្រសួងសុខាភិបាល បានណែនាំឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងវីរុសបំប្លែងថ្មីនេះ ដោយវាអាចសម្ងំក្នុងខ្លួន មនុស្សលើសពី១៤ថ្ងៃទៅទៀត ដូចនេះនៅពេលដែលប្រជាពលរដ្ឋ ធ្វើចត្តាឡីស័ករួច គ្រប់១៤ថ្ងៃហើយ ត្រូវតែបន្តធ្វើចត្តាឡីស័ក១សប្តាហ៍បន្ថែមទៀត ឲ្យបានត្រឹមត្រូវជាទីបំផុត នៅតាមផ្ទះសំបែង ឬទីតាំងណាមួយដែលកំណត់ដោយអាជ្ញាធរមូលដ្ឋាន។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅ កងទ័ព ឱ្យបញ្ចេញរថយន្ត ចំនួន២០០ គ្រឿង សម្រាប់ដឹកជញ្ជូនពលករខ្មែរ ដែលបាន ធ្វើចត្តាឡីស័ក រយៈពេល ១សប្ដាហ៍រួចមកហើយនៅតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យមកបន្តធ្វើ ចត្តាឡីស័ក បន្ថែមទៀតនៅ តាម បណ្ដា ខេត្តជា ស្រុកកំណើតរបស់ពួកគេ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top