Covid-19

ឃាត់ខ្លួនមនុស្សជិត ៣០០០នាក់ និងពិន័យជាប្រាក់ជាង ៤០លានរៀល ចំពោះអ្នកល្មើសបម្រាម នៅយប់ថ្ងៃទី១២

ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ២,៩១៧នាក់ និងយានយន្តចំនួន ១,១៧០គ្រឿង បិទអាជីវកម្ម ១ទីតាំង និងពិន័យជាប្រាក់ចំនួន៤៣,១០០,០០០រៀល សរុប១,៣៤២ ករណី។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១,៣៤២ករណី៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៩១៧នាក់
២.ឃាត់យានយន្ត ចំនួន ១,១៧០គ្រឿង និងបិទអាជីវកម្ម ១ទីតាំង
៣.ពិន័យជាប្រាក់ ចំនួន ៤៣,១០០,០០០រៀល៕

To Top