ព័ត៌មានជាតិ

សម្តេចតេជោ ៖ ខ្ញុំខ្លាចដំរី តែធ្វើអ្នកក្លាហានឡើងជិះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចផ្ទាល់គឺ ខ្លាចសត្វដំរី តែបានធ្វើជាអ្នកក្លាហានឡើងជិះ ដោយមិនមានអ្នកណាដឹងថា សម្តេចខ្លាចដំរីឡើយ ។

ការលើកឡើងរបស់សម្តេចតេជោ ពីការខ្លាចដំរីនេះ ក្នុងឱកាសសម្តេចបានរំលឹកនូវរូបភាពមួយសន្លឹកជិះលើដំរីកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០០០ លើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ។

សម្តេចតេជោបន្តថា “ក្នុងមួយជីវិតនេះ ជិះដំរីបានម្តង ព្រោះខ្ញុំខ្លាចដំរី។ រូបភាពជិះដំរីនេះ គឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០០០ក្នុងពិធីសម្ពោធសួនចិញ្ចឹមសត្វភ្នំតាម៉ៅ។ ខាងពិធីការមិនដឹងថា ខ្ញុំខ្លាចដំរីទេ ពួកគាត់រៀបចំដំរីឲ្យខ្ញុំជិះ ។ រីឯខ្ញុំក៏តាំងខ្លួន ជាអ្នកក្លាហានឡើងជិះ ដោយមិនមានអ្នកណាដឹងថា ខ្ញុំខ្លាច
ដំរីទេ” ។

សម្តេចតេជោបន្ថែមថា ក្នុងពេលជិះដំរីនោះ សម្តេចទើបតែមានអាយុ៤៨ឆ្នាំ ហើយទម្ងន់នៅក្រោម៦០គីឡូក្រាម ហើយក៏មិនទាន់ចេះវាយកូនគោល តែសម្តេចលេងបោះប៊ូល និងលេងអុកបាន ៕

To Top