ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ថ្មី និងមា នករណី ជាសះស្បើយចំនួន ៥៦នាក់ ។
ក្នុងនោះ ស្រុកកំពង់សៀម ២នាក់, ស្រុកកងមាស ១០នាក់, ស្រុកកោះសូទិន ២នាក់, ស្រុកចំការលើ ១នាក់, ស្រុកជើងព្រៃ៧នាក់, ស្រុកបាធាយ ១នាក់, ស្រុកព្រៃឈរ ២នាក់, ស្រុកស្ទឹងត្រង់ ៨នាក់, ស្រុកស្រីសន្ធរ៥នាក់ ៕



