ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១០៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៩នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែងរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.១៨០នាក់ ក្នុងនោះបានព្យា បាលជាសះស្បើយ៤.២៧០នាក់ និងកំពុងសម្រាកព្យាបាល៨១៩នាក់ ស្លាប់៩១នាក់៕



