ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១២៣នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន២០៤នាក់ បន្ថែមទៀតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.៥៤៨នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២.១៩០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៣៤៩នាក់ ស្លាប់ចំនួន៩នាក់៕


