ព័ត៌មានជាតិ

បិទផ្សារភ្នំតូច ស្រុកមង្គលបូរី ក្រោយរកឃើញអាជីវករ ចំនួន៤នាក់ វិជ្ជមានកូវីដ-១៩

បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១លោក លី សារី ប្រធានក្រុមការងារ ចុះជួយស្រុកមង្គលបូរី និងជាអភិបាលរង ខេត្តបន្ទាយមានជ័យ លោក ពិន សេងហាប់ អភិបាលរង ស្រុកមង្គលបូរី បានពិនិត្យ និងធ្វើការបិទផ្សារភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ផ្នែកខាងក្រោយ នៅទីតាំងលក់បន្លែ ត្រី សាច់ បន្ទាប់ពី រកឃើញអាជីវករ ចំនួន៤នាក់ វិជ្ជមានកូវីដ-១៩ ។

លោក លី សារី បានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋ អាជីវករណា ដែលពាក់ព័ន្ធ សូមទៅយកសំណាកជាបន្ទាន់ ដើម្បីខ្លួនឯង និងក្រុមគ្រួសារ។ ជាពិសេស សូមបងប្អូនបន្តអនុវត្ត តាមវិធាន ការណ៍ របស់ក្រសួងសុខាភិបាល គឺវិធានការណ៍ ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួន និងចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ.១៩ ក៏ដូចជាជម្ងឺកូវីដ.១៩បំលែងថ្មីប្រភេទដែលតា (Delta) ចូលក្នុងសហគមន៍។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top