ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ថ្មី និងមានករណីជាសះស្បើយ៩៦នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៣៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.១៤៦នាក់ និងកំពុងសម្រាកព្យាបាល១៨៩នាក់ ស្លាប់៥៤នាក់៕




